ព័ត៌មានសន្តិសុខសង្គមព័ត៌មានសិល្បះនិងកីឡា

ថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌ វេនទី១៤ ក្នុងវត្ត ព្រៃតាអី ព្រះគ្រូចៅអធិការព្រះនាម វិសុទ្ធិមុនី សៅភួន បានផ្តួចផ្តើម…

ខេត្ដស្វាយរៀង ៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ប៉ែន ពិសី សមាជិកក្រុមប្រឹក្សាខេត្ដ លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះ លោក កុយ សារ៉េន ស្មៀនឃុំពពែលោក នុត ផល្លា មេឃុំព្រៃតាអី លោកស្រីអ៊ុក សារ៉ន ជំទប់ឃុំព្រៃតាអី និងអស់លោកជាតំណាងអោយលោកអភិបាលស្រុក អភិបាលរងស្រុកប្រធានក្រុមប្រឹក្សាស្រុក  លោកអធិការ លោកអធិការរង មន្រ្តីរាជការ អាជ្ញាធរ ភូមិ ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបាននាំយកនូវបច្ច័យនិងទេយ្យទាន មួយចំនួនវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាតាមទំនាមព្រះពុទ្ធសាសនា នៅវត្តព្រៃតាអី។

ការបង្កើតអោយមាននូវកម្មវិធីសប្បាយជាច្រើន ក្នុងនោះព្រះគ្រូវិសុទ្ធិមុនី សៅភួន ចៅអធិការវត្តព្រៃតាអីផ្ទាល់បានបង្កើតកម្មវិធីបស្បាយមួយដើម្បីលើកស្ទួយលើសំលៀកបំពាក់ប្រពៃណីខ្មែរនិងរបាំបែបប្រពៃណីតាមចង្វាក់ រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ស្ថិតនៅក្នុងឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

ថ្ងៃកាន់បិណ្ឌវេនទី១៤បើតាមទំនាមទំលាប់ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារពធ្វើជារៀងរាល់ឆ្នាំ តាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ បច្ច័យនិងទេយ្យទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីអារាមនៃវត្តនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជន មាន មាតាបិតា ជីដូនជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញ្ញាតិ ដែលបានចែកឋានទៅពីយូរក្តីពេលថ្មីៗក្តី និងមួយវិញទៀតគឺដើម្បីសន្សំបុណ្យកុសលសម្រាប់ខ្លួនទៅជាតិមុខ  ។

ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាបុណ្យ ប្រពៃណីជាតិដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យដែលធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ  ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ ។

ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវបានរដ្ឋាភិបាលនៃរបបអាវខ្មៅ កម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រារព្ធធ្វើឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ។

ចុងបញ្ចប់នៃថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី១៤នេះលោកជំទាវ ប៉ែន ពិសី  បានមានប្រសាសន៍ថ្លែងកោតសរសើរដល់ព្រះគ្រូចៅអធិការវត្ត ព្រៃតាអី គឺព្រះគ្រូ វិសុទ្ធិមុនី សៅភួន នៅក្នុងពិធីបង្ហាញសំលៀកបំពាក់តាមបែបប្រពៃណីខ្មែរ ដែលមានក្រុមយុវជនយុវនារី ជាច្រើនក្រុមរាំកម្សាន្តលេងជាមួយនឹងបទភ្លេង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ញ៉ាំងឱ្យកម្មវិធីថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី១៤នេះកាត់តែសប្បាយ និងមានសាមគ្គីភាព ភាតរភាពបង្ហាញពីសុខសន្តិភាពពិតៗ ។

ព្រះគ្រូចៅអធិការវត្តព្រៃតាអី សូមថ្លែងអំណរអរគុណជូនចំពោះញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានអញ្ជើញមកធ្វើបុណ្យទាននៅវត្តព្រៃតាអីសូមមានសុខភាពល្អកម្លាំងពន្លាំងខ្លាំងក្លាឈ្នះអស់មារសត្រូវគ្រប់ទិសទីនិងសូមឲ្យជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button