រដ្ឋបាលស្រុករមាសហែក បានរៀបចំពិធីក្រុងពាលីទូកង សម្រាប់ត្រៀមប្រកួតកីឡាអុំទូកនៅក្រុងស្វាយរៀង ខេត្ត ស្វាយរៀង នាថ្ងៃទី២០-៣០ ខែតុលា ឆ្នាំ២០២២…
នាព្រឹកថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ
រដ្ឋបាលស្រុករមាសហែក បានរៀបចំពិធីក្រុងពាលីទូកង សម្រាប់ត្រៀមប្រកួតកីឡាអុំទូកនៅក្រុងស្វាយរៀង ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ។
ពិធីក្រុងពាលីទូកង ក្រោមអធិបតីភាពលោក អ៉ិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោក លោក ប្រធាន អនុប្រធាន មន្រ្តីនៃការិយាល័យនានាចំណុះសាលាស្រុក បងប្អូនកីឡាករ កីឡាការិនីទូក
ពិធីនេះត្រូវបានទទួលការប្រោសព្រំប្រសិទ្ធិពរជ័យពីព្រះសង្ឃ បានចប់សព្វគ្រប់ទៅតាមគន្លងនៃព្រះពុទ្ធសាសនា។
បន្ទាប់ពីពិធីត្រូវបានបញ្ចប់ ក្រុមប្រឹក្សាស្រុកនិងរដ្ឋបាលស្រុករមាសហែក បានរៀបចំខ្លួនរួចជាស្រេច ដើម្បីចាត់ចែងបញ្ជូនទូកង មកកាន់ខេត្តស្វាយរៀង ដើម្បីត្រៀមខ្លួន ក្នុងការចូលរួមប្រកួត ដណ្ដើមយកជ័យលាភី នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។