(ព័ត៌មានបឋម)អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខាងលិចក្លោងទ្វារវត្តស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង…
(ស្វាយរៀង)÷ នៅវេលាម៉ោង៩ៈ១០នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គីភ័យកើតឡើងនៅចំណុច ខាងលិចក្លោងទ្វារវត្តស្វាយជ្រំ។
កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំចំនួន៨នាក់ កម្លាំងបញ្ជាការដ្ខានកងរាជអាវុធហត្ថខេត្ត ដឺកនាំដោយលោក វ.ទោ ចែវ សុគន្ធ នាយរងសេនាធិការ
លោក វ.ទោ ម៉ី សុផា នាយរងសេនាធិការខេត្ត
លោក ឆិម សុធា នាយការិយាល័យខេត្ត
លោក វ.ត្រី កែវ ធី មេបញ្ជាការ មូលដ្ឋាន អ ហ ស្រុក សហការជាមួយលោកអភិបាលស្រុក និងកម្លាំងស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក កម្លាំងផ្នែកសឹករងស្រុក ប្រើបា្រស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ក្នុងនោះមាន
រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថខេត្ត ០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត ៤គ្រឿង បានចុះទៅជួយពន្លត់ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ
កើតឡើងនៅត្រង់ចំណុច ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។
ម្ចាស់ផ្ទះឈ្មោះ កៅ យាន ភេទប្រុសអាយុ៧០ឆ្នាំ(ស្លាប់)
សម្ភារ:ខូចខាតរួមមាន÷
-ផ្ទះ០១ខ្នងទំហំ ៧មx៩ម ដំបូលក្បឿងថ្មក្រោម
-រថយន្តសាំយ៉ុង ០១គ្រឿង
-ប្លង់ដី ១៥ប្លង់
-បា្រក់ ១,០០០,០០០រៀល
-ប្រាក់ ១,០០០ដុល្លារ
-ទូដាក់ខោអាវ ០៤
-អត្តសញ្ញាណប័ណ្ណ១
-ក្រែង ៥
-សាឡុង១ឈុត
-សម្ភារៈប្រើបា្រស់មួយចំនួនទៀត។
មូលហេតុឆ្លងចរន្តអគ្គិសនី