ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចុះជួយឃុំសង្កែ ប្រគេនទេយ្យវត្ថុនិងបច្ច័យចំនួន៧វត្ត នៅស្រុករំដួល ខេត្តស្វាយរៀង
(ស្វាយរៀង)៖ លោកស្រីហុឹម ម៉ាលី ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រគេនទេយ្យវត្ថុនិងបច្ច័យមួយចំនួនដល់វត្តចំនួន ៧ នៅក្នុងស្រុករំដួល ក្នុងឱកាសវេនទីបីនៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យដ៏ធំមួយសម្រាប់ពុទ្ធសាសនិកជន ធ្វើបុណ្យទានជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង ៧ សន្ដានដែលបាក់បែកចិត្តឋានទៅលោកខាងមុខផងដែរ។
ថ្លែងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌវេនទី ៣លោកស្រីហុឹម ម៉ាលីបានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅក្នុងឃុំសង្កែ ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
ជាមួយគ្នានេះលោកស្រីហុឹម ម៉ាលី ក៏បានក្រើនរំលឹកដល់លោកគ្រូអាចារ្យដែលកំពុងបំពេញតួនាទីត្រូវប្រកាន់ខ្ជាប់ នៅវិជ្ជាជីវៈរបស់អាចារ្យឲ្យបានត្រឹមត្រូវ ព្រោះអាចារ្យគឺជាបុគ្គលដែលគួរជាទីគោរពនិង ជាអ្នកបង្កើតទំនាក់ទំនងល្អរវាងពុទ្ធបរិស័ទ និងព្រះសង្ឃ ហើយរាល់កម្មវិធីទាំងអស់របស់ព្រះពុទ្ធសាសនា ត្រូវមានការចូលរួមពីអាចារ្យទើបកម្មវិធីនេះមានដំណើរការប្រកបដោយភាពរលូន ម៉្យាងទៀតអាចារ្យក៏បានដើរតួនាទីជាអ្នកកាន់កម្មវិធីផង សូត្រធម៌ឆ្លើយឆ្លងជាមួយព្រះសង្ឃផង នាំពុទ្ធបរិស័ទ្ធឱ្យចេះសូត្រធម៌តាមផង និងជួយសំរបសំរួលចាត់ចែងទេយ្យវត្ថុ និងថវិកាប្រគេនព្រះសង្ឃផងដែរ ដូច្នេះត្រូវគោរព តាមគន្លងនៃព្រះពុទ្ធសាសនាឲ្យបានត្រឹមត្រូវ ទើបជាអាចារ្យដ៏គំរូដែលពុទ្ធបរិស័ទគោរពប្រតិបត្តិតាម។
ជាមួយគ្នានេះលោកស្រីហុឹម ម៉ាលី ក៏បានអំពាវនាវដល់អាជ្ញាធរ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិការអភិវឌ្ឍន៍លើផ្ទៃប្រទេសទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។
បន្ថែមលើសពីនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ បន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទនៅមូលដ្ឋាន ដោយត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អ ដើម្បីធនាបានសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយសុខសាន្ត។
នៅក្នុងឱកាសនោះលោកស្រីហុឹម ម៉ាលី បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៧អង្គ ក្នុងមួយអង្គថវិការចំនួន២៥មុឺនរៀលនិងបច្ច័យកសាងចំនួន៧វត្តក្នុងមួយវត្តថវិកាចំនួន១២០០០០០រៀល ចំណែកឯប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗ ក៏ទទួលបានសារុង១ក្រមា១និងថវិកាមួយចំនួនផង។