ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម
លោក វេជ្ជបណ្ឌិត រស់ ថុន និងជាបេក្ខភាពប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពគ្រួសារ និងជំងឺរបស់អ្នកមីង សូយ ស៊ីនឿន…
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ លោក សេង បូលីន ប្រធានផ្នែកដឹកនាំផលិតនិងថតវីដេអូអប់រំ និងលោកវេជ្ជបណ្ឌិត រស់ ថុន បេក្ខភាពប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពគ្រួសារ និងស្ថានភាពជំងឺរបស់អ្នកមីង សូយ ស៊ីនឿន ដើម្បីជួយសម្របសម្រួលនិងព្យាបាល។
សូមបញ្ជាក់ថា អ្នកមីង សូយ ស៊ីនឿន បច្ចុប្បន្នមានជំងឺធ្ងន់ធ្ងរ និងមានជីវភាពខ្វះខាត ពុំមានលទ្ធភាព សម្រាកលើកន្ទេរ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមគោរពបញ្ជាក់ជូនដែរ ក្រៅពីជួយព្យាបាលជំងឺ គឺនៅរសៀលនេះ ក្រុមការងារសមាគម បាននាំយកអំណោយរបស់ឯកឧត្តមប្រធានកិត្តិយស និងលោកជំទាវ ប្រគល់ជូនអ្នកមីង សូយ ស៊ីនឿន ដើម្បីជួយសម្រួលការលំបាកផ្នែកជីវភាពមួយរយៈផងដែរ។