ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយនិងទេយ្យទានទៅវេរប្រគេនដល់ព្រះសង្ឃក្នុងស្រុករមាសហែក នារដូវកាន់បិណ្ឌវេនទី១៤

(ខេត្តស្វាយរៀង)÷  នាព្រឹកថ្ងៃសៅរ៍ទី១៤ ខែកញ្ញា  ឆ្នាំ២០២២ អញ្ជើញជាអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តមលោកជំទាវ លោក លោកស្រីមន្ត្រីរាជការក្នុងខេត្ត បាននាំយកនូវអំណោយចែកជូនគ្រួសារក្រីក្រជនពិកាចាស់ជរា មានចំនួន ១៦៦គ្រួសារ និងទេយ្យទានទៅវេរប្រគេនដល់ព្រះសង្ឃ ចំនួន ២៦វត្ត នៅស្រុករមាសហែក ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងពិធីនោះដែររួមមានឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភាព្រមទាំង ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត  លោកអភិបាលក្រុងនិងក្រុមការងារចុះមូលដ្ឋានក្រុងបាវិត លោក លោកស្រីប្រធានមន្ទីរ នានាជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាស្រុក ខេត្ត  ។

មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ ដែរលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តឺនឹករលឹក និងជាការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ។

លោកជំទាវគតិសង្គហបណ្ឌិត មែន សំអន បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខ សន្ដិភាពជូនប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ទន្ទឹមនោះ ទេយ្យទាន ដែលបានយកមកជូននិងវេរប្រគេនដល់ព្រះសង្ឃនាឱកាសថ្ងៃនេះ ដែរគឺបានមកដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ។

លោកជំទាវនូវបានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ លើគ្រប់វិស័យផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត នូវបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផល ដែលបានកសាងនិងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលកន្លងទៅសូមថែរក្សាអោយបានគង់វង្ស ស្ថិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រតិបត្តិផ្នែកសាសនាហើយទេយ្យទានដែលលោកជំទាវនិងក្រុមការងារនាំយកមកជូននិងវេរប្រគេនព្រះសង្ឃ នាថ្ងៃនេះ
រួមមាន បច្ច័យនិងទ័យទានសម្ភារៈ មួយចំនួនធំផ្សេងទៀត។

ជាពិសេសគឺលោកជំទាវសូមអំពាវនាវអោយបន្តចូលរួមរក្សាអនាម័យដើម្បីការពារជំងឺកូវីដ១៩ បើទោះបីមានការថយចុះក៏ដោយ ប៉ុន្តែសូមឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានជាប់ជានិច្ច គឺគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button