ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ លើកទី៤១ ឆ្នាំទី៤ អាណត្តិទី៣…

(ស្រុកកំពង់រោទិ៍)÷
ព្រឹកថ្ងៃអង្គារ៍ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក លើកទី៤១ ឆ្នាំទី៤ អាណត្តិទីទី៣។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព÷
លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុកកំពង់រោទិ៍។

បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖
ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង
លោក លោកស្រី នាងកញ្ញា សមាជិកក្រុមប្រឹក្សាស្រុក
លោកអភិបាល នៃគណៈអភិបាលស្រុក
លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក
លោកនាយក នាយករងរដ្ឋបាលសាលាស្រុក
លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ និងអង្គភាព នៃរដ្ឋបាលស្រុក។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តលើកសេចក្តីពា្រងរបៀបវារៈ

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកលើកទី៤០ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីពា្រងរបាយការណ៍បូកសរុបលទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

៤.ស្តាប់របាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋ គណៈកម្មាធិការសម្រប សម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក និងគណៈកម្មាធិការលទ្ធកម្មក្រុមប្រឹក្សាស្រុក

៥.ពិនិត្យ ពិភាក្សា និងអនុម័តលើការផ្លាស់ប្តូរទីតាំងសាលាបឋមសិក្សាភ្នំស្រូវ

៦.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចជូនគណៈអភិបាលស្រុក

៧.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិស្រុកឆ្នាំ២០២២

៨.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់ដែលបានមកពីការផ្តល់សេវាជូនប្រជាពលរដ្ឋ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ជូនគណៈអភិបាលស្រុក និងមន្ត្រីសាលា ស្រុក

៩.បញ្ហាផ្សេងៗ៖ ជូនដំណឹងកិច្ចប្រជុំខែបន្ទាប់

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button