សកម្មភាពប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ និងសិស្សានុសិស្សជាច្រើន បាននាំគ្នាធ្វើការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវទីប្រជុំជនផ្សារកំពង់ចក…
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល បានដឹកនាំមន្ត្រីសាលាស្រុក សហការជាមួយកងកម្លាំងទាំង៣ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុនសែនកំពុងចក ធ្វើសកម្មភាពសំអាតបរិស្ថានពីទីប្រជុំជនផ្សារកំពង់ចក រហូតដល់វត្តលក្ខរាជា។
ក្នុងគោលបំណងផ្សព្វផ្សាយ និងការថែរក្សាបរិស្ថាន ជាពិសេសប្រែក្លាយវត្តលក្ខរាជា ជាបេក្ខភាពវត្តមេត្រីភាពបរិស្ថាន។
នេះបង្ហាញឲ្យឃើញពីសកម្មភាព របស់រដ្ឋបាលស្រុករំដួល ក៏ដូចជាមន្ត្រីរាជការ ព្រះសង្ឃ ជាពិសេសក្មួយៗសិស្សានុសិស្ស ពិតជាមានឆន្ទៈស្រឡាញ់បរិស្ថានអនាម័យស្អាត សកម្មភាពប្រកបដោយទឹកចិត្តក្លៀវក្លាទឹកមុខសប្បាយរីករាយ។
គម្រូនេះ ពិតជាបានបណ្ដុះនូវផ្នត់គំនិត របស់ក្មួយៗសិស្សានុសិស្ស ឲ្យជ្រូតជ្រាប និងបំផុសស្មារតី ឱ្យស្រឡាញ់នៅអនាម័យបរិស្ថានស្អាត។
នេះជាកិច្ចការមួយដ៏ល្អសម្រាប់សង្គមជាតិរបស់យើង ព្រោះថាទៅថ្ងៃខាងមុខក្មួយៗដែលជាសិស្សានុសិស្ស ប្រាកដជាចងចាំនូវអំពើល្អទាំងនេះ និងបានយកទៅអនុវត្តនៅពេលក្មួយៗធំពេញវ័យ និងនៅពេលដែលក្មួយៗមានការងារធ្វើ មិនថាការងារឯកជនឬការងារជាមន្ត្រីរាជការ ដូចនេះក្មួយៗប្រាកដជាយកកិច្ចការងារនេះ ទៅអនុវត្តបន្ត ឲ្យមានសកម្មភាពអាចល្អជាងនេះទៅថ្ងៃអនាគត។