ព័ត៌មានជាតិ

ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពីបែបបទនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត…

នារសៀលថ្ងៃអង្គារ០១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២២នេះ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពីបែបបទនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ។

វគ្គបណ្តុះបណ្តាល​នេះ​ មានការអញ្ជើញចូលរួមពីប្រតិភូ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តមអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ  និងប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទាំង១៣ រួមមាន ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ព្រៃវែង និងកំពង់ឆ្នាំង សរុបវត្តមាន២១០នាក់។

មានមតិចំណាប់អារម្មណ៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមានប្រយោជន៍ទ្វេរទិស ទាំងនៅក្នុងការពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីរាជការផ្ទាល់ខ្លួនផង ក៏ដូចជាការពង្រឹងប្រសិទ្ធភាព គុណភាពអង្គភាពផ្ដល់សេវារបស់យើង ឲ្យកាន់តែមានដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល កាន់តែឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ​ ដូច្នេះទាមទារជាចាំបាច់ណាស់ឲ្យមន្ត្រីដែលជាប្រតិបត្តិករផ្ទាល់ ទាំងមន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញចូលតែមួយរបស់យើង ត្រូវមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ទាំងជំនាញផ្នែកទន់ និងជំនាញផ្នែករឹង ដែលមន្ត្រីរាជការយើងទាំងអស់បម្រើការងារនៅក្នុងអង្គភាពច្រកចេញចូលតែមួយ ត្រូវមានការយល់ដឹង ព្រមទាំងត្រូវប្រតិបត្តិជាប្រចាំ និងគ្រប់ពេលវេលានៅក្នុងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ ។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ បានរៀបចំឡើងនៅថ្ងៃទី២៤ _២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅសាលប្រជុំធំ អគារ ឃ សាលប្រជុំសាលាខេត្តស្វាយរៀង។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button