ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ផ្លូវបេតុងថ្មីមួយខ្សែក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ត្រូវបានបើកការដ្ឋាន

(ខេត្តស្វាយរៀង)÷ ការដ្ឋានធ្វើផ្លូវបេតុងអាមេ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានបើកឲ្យដំណើរការ នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

លោក ណុប ចំរើន អភិបាលអភិបាលក្រុងស្វាយរៀង និងក្រុមការងារបច្ចេកទេសក្រុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ក្រាលបេតុងអាមេដែលមាន ប្រវែង ៧៧០ម៉ែត្រ ជាគម្រោងមូលនិធិឃុំ/សង្កាត់សំរាប់ឆ្នាំ២០២២ ដែលសម្រេចដេញថ្លៃបានដោយក្រុមហ៊ុន កែវ សុភ័ក្រ្ត។

លោក ណុប ចំរើន បានមានប្រសាសន៍សួរសុខទុក្ខនិងផ្តាំផ្ញើរអោយបងប្អូនក៏ដូចជាក្រុមហ៊ុនដែលកំពុងតែមានវត្តមានបំពេញការងារដាច់ខាតត្រូវតែធ្វើផ្លូវអោយត្រូវទៅតាមបទដ្ឋានបច្ចេកទេសនិងត្រឹមត្រូវ។

ឱកាសនេះដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន៣២នាក់ក្នុងភូមិ ស្រី១៦នាក់។

បន្ទាប់ពីបើកការដ្ឋានចប់រួចរាល់ លោក អភិបាល នៃគណ:អភិបាលក្រុងបានយកសម្ភារ: និងថវិកា សួរសុខទុកគ្រួសារក្រីក្រឈ្មោះ កែវ សារ៉ាន ភេទស្រី អាយុ៦៧ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ទីលំនៅភូមិបាក់របាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង   ។

នៅចុងបញ្ចប់លោកស្រីចៅសង្កាត់សង្ឃ័រ សុខ ណន និងក្រុមការងារបានផ្តាំផ្ញើរបន្ថែមអោយបងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករដែលកំពុងបំពេញការងារក្នុងមូលដ្ឋាន ត្រូវសាមគ្គីគ្នាចេះស្រលាញ់សុខភាព ជៀសឆ្ងាយពីជំងឺ កូវីដ១៩ និងជូនពរនារដូវភ្ជុំបិណ្ឌនេះសូមជួបសុខចម្រើន សំណាងល្អ សុខភាពល្អគ្រប់ក្រុមគ្រួរសារ។

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button